អនុស្សរណៈនៃការយោគយល់ (MOU Signing Ceremony)

  • 16 June, 2026
News

វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) មានកិត្តិយសប្រកាសអំពីការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (Memorandum of Understanding - MOU) ជាមួយក្រុមហ៊ុន RU YING ADVISORY ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈផ្នែក គណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ និងការប្រឹក្សាយោបល់អាជីវកម្ម
កិច្ចសហការនេះនឹងផ្តល់ឱកាសដ៏មានតម្លៃដល់និស្សិត IFA ក្នុងការចូលរួម កម្មសិក្សា (Internship) ការអភិវឌ្ឍជំនាញជាក់ស្តែង និងឱកាសការងារ ដើម្បីត្រៀមខ្លួនក្លាយជាអ្នកជំនាញដែលមានសមត្ថភាព និងប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត។
📅 ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2026
ម៉ោង 09:00 ព្រឹក
📍 IFA Meeting Hall
រួមគ្នាកសាងភាពជាដៃគូដ៏រឹងមាំ ដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើតឱកាសថ្មីៗ និងជំរុញអនាគតវិជ្ជាជីវៈសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជា។